|
|
Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីពីការស៊ុតបាល់ពិន័យ Free-kick ដោយផ្ទាល់ចំនួនពីរក្នុងការប្រកួតតែមួយជាមួយ Al Nassr ដែលជាគ្រាប់បាល់ហ្វ្រីឃីកលើកទី 62 និង 63 របស់គាត់ផ្ទាល់ខ្លួន។
កីឡាករសញ្ជាតិព័រទុយហ្គាល់នៅតែតាមពីក្រោយ Leo Messi ក្នុងស្ថិតិនេះ ខណៈដែលកីឡាករអាហ្សង់ទីនរកបាន 65 គ្រាប់។ លើសពីនេះ Leo ស៊ុតបាល់ពិន័យ Free-kick រៀងរាល់ 16.2 ប្រកួត ខណៈដែល Cristiano ត្រូវការ 19.3 ប្រកួតជាមធ្យមដើម្បីធ្វើរឿងនេះ។
អ្នកប្រហែលជាឆ្ងល់ថាតើ Messi ធ្លាប់ស៊ុតបាល់ Free-kick ពីរលើកក្នុងការប្រកួតតែមួយក្នុងអាជីពរបស់គាត់ គាត់បានធ្វើវាបានបីដង ទល់នឹង Sevilla (2015/16) Espanyol (2018/19) និង Celta Vigo (2019/20) .
កីឡាករអាហ្សង់ទីននៅតែជាស្តេចនៃការទាត់បាល់ហ្វ្រីឃីក។
Barcelona បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើស្លាបវ័យ18ឆ្នាំ Lamine Yamal នឹងពាក់អាវលេខ10ដែលចាប់ផ្ដើមពីរដូវកាល 2025-26។ ការប្រកាសនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលកីឡាករវ័យក្មេងរូបនេះបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លឹបដែលមានរហូតដល់ខែមិថុនា ឆ្នាំ2031។...
លោក Sotaro Yasunaga បាននិយាយថា គោលដៅទី1 នឹងឱ្យធ្វើឱ្យក្លិបបាល់ទាត់ Angkor Tiger FC ជាក្រុមមួយដែលខ្លាំង ដែលធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប មានមោទនភាពចំពោះក្លិបមួយនេះ។...
Villarreal បានប្រកាសជាផ្លូវការអំពីការបន្តកុងត្រារបស់ខ្សែបម្រើស្លាបបារាំង Nicolas Pepe ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយក្លឹបរហូតដល់ខែមិថុនា ឆ្នាំ 2028។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលបន្តការស្នាក់នៅរបស់គាត់ 2 ឆ្នាំបន្ថែមទៀត ដោយកិច្ចសន្យាពីមុនរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2026 ។...
Liverpool ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ademola Lookman ខណៈ Inter Milan ប្រឈមនឹងបញ្ហាក្នុងការធានាបានខ្សែបម្រើស្លាបនីហ្សេរីយ៉ា ដោយសារតម្លៃខ្ពស់របស់ Atalanta។...
Juventus កំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយមានកីឡាករ Manchester United ពីរនាក់នៅលើកគោលដៅរបស់ពួកគេគឺ Marcus Rashford និង Jadon Sancho ។...